បុរសម្នាក់ទៅជួយកាប់ចំការបងប្អូន ត្រូវឈើរលំសង្កត់ស្លាប់ភ្លាមៗ នៅកន្លែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ទៅផ្តួលរំលំឈើយកដីធ្វើកាប់ចំការ ជួយបងប្អូនតែត្រូវដើមឈើរលំសង្កត់ពីលើ ស្លាប់ភ្លាមៗ ហេតុនេះកើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចថ្មដារ ភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពបានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ខាងលើ មានឈ្មោះ ដេត បូរ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មកជួយកាប់ចំការឲ្យបងប្អូនរបស់គាត់នៅចំណុចកើតហេតុខាងលើ តែអកុសលត្រូវបានឈើអាជិតដាច់ បែជាបកក្រោយធ្វើឲ្យគាត់រត់គេចមិនទាន់ ក៏ត្រូវឈើដួលសង្កត់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុបងប្អូនសាច់ញាតិបាត់យូរ ក៏ទៅមើលក៏ឃើញដើមស្វាយព្រៃ ដួលរលំសង្កត់ស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្តៅ នឹងគ្រូពេទ្យជំនាញមកពិនិត្យដល់កន្លែងកើតហេតុ។

បើតាមរបាយការណ៍របស់មន្ត្រីនគបាលប៉ុស្តិ៍ស្តៅបានបញ្ចាក់ថា៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ មុននឹងធ្វើការពិនិត្យទៅលើសាកសពរងគ្រោះខាងលើ បានរាយការណ៍ជូននឹងសុំកាអនុញ្ញាត្តិពីលោក គឹម ហ៊ុងសាន ព្រះរាជអាជ្ញារង អយ្យការសាលាដំបូងខេត្ត នៅម៉ោង៨,៥៨នាទី បញ្ចាប់នៅការពិនិត្យម៉ោង៩,៤៥នាទី រួចក៍ធ្វើការប្រគល់សាកសព ឲ្យក្រុមគ្រួសារជនរងគ្រោះ យកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕ធ.ដ

ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner