កម្លាំងសមត្ថកិច្ចចម្រុះ ស្រុកក្រគរចុះបង្រ្កាបបទល្មើសជលផល

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖  រដូវទឹកសម្រកបានឈានមកដល់ បទល្មើស នេសាទ ក៏ចាប់ផ្តើមកើនឡើងជាលំដាប់ ក្នុងនោះក៏មានការយកចិត្ត ទុកដាក់ ពីសំណាក់ គណៈបញ្ជាការ ឯកភាព រដ្ឋបាល ស្រុក ក្រគរ ខេត្តពោធិ៍សាត់ ជំរុញឲ្យសមត្ថកិច្ច ពាក់ព័ន្ធ ចូលរួម បង្រ្កាប បទល្មើស ជលផល។

ជាក់ស្តែងលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ខាត់ពុយអភិបាលរងស្រុក និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែករដ្ឋបាលជលផល នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង បរិស្ថាន និងកងកម្លាំងប្រដាប់អាវុធខេត្ត ដែលមានកម្លាំងសរុប១៦នាក់ កាណូត ចំនួន ០៥គ្រឿង ចុះបង្រ្កាបបទល្មើសជលផល នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២០។

លទ្ធផល នៃការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បានបង្រ្លាប នៅចំណុចមុខ ជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ បានចំនួន០១ករណី និងបានបំផ្លាញវត្ថុតាង ដូចជារបាំងស្បៃមុងចំនួន០៨ ខ្សែប្រវែង១៦០០ ម៉ែត្រ-លូកងស្បៃមុងចំនួន ២៤ មាត់-បង្គោលចំនួន ៥៣០ ដើម និងចាក់លែងត្រីចំរុះទម្ងន់ ២៥ គីឡូក្រាម។

ចំណែកវត្ថុតាងទាំងអស់ត្រូវ បានដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីរងចាំធ្វើពិធីដុតកំទេចទៅថ្ងៃក្រោយ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner