​សេតវិមាន​បញ្ជាក់​ថា​ ​នឹង​បន្ត​រក្សាទុក​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ ​As​t​raZe​n​e​ca​ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​អាមេរិក​ ​ប្រសិនបើ​មានការ​យល់ព្រម​ពី​និយ័ត​ករ​សុខភាព

​អាមេរិក​៖​ ​សេតវិមាន​នឹង​បន្ត​រក្សាទុក​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្ត្រាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​ដូច្នេះ​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ចាក់​ឱ្យ​ពលរដ្ឋ​អាមេរិក​បាន​យ៉ាង​ឆាប់រហ័ស​ ​ប្រសិនបើ​មានការ​យល់ព្រម​ពី​និយ័ត​ករ​សុខភាព​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​រដ្ឋបាល​កំពូល​ម្នាក់​អាមេរិក​ ​។​

អ្នក​សម្របសម្រួល​របស់​អង្គភាព​ឆ្លើយតបនឹង​ជំងឺ​កូ​វី​ដ​១​៩​របស់​សេតវិមាន​ ​លោក​ ជេហ្វហ្វ្រេ ហ្ស៊ី​ន​ ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​យើង​មាន​ស្តុក​មួយ​ចំនួន​តូច​នៃ​វ៉ាក់សាំង​អា​ស្ត្រាហ្សេណេ​កា​ ​ដូច្នេះ​ប្រសិនបើ​មានការ​យល់ព្រម​… ​យើង​អាច​​​យក​ស្តុក​នោះ​ទៅ​ចាក់​ឱ្យ​ប្រជាជន​អាមេរិក​ ​។​ ​ក្រុមហ៊ុន​អា​ស្ត្រាហ្សេណេ​កា​ ​បាន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១​៩​របស់​ខ្លួន​ជាច្រើន​លាន​ដូ​ស​នៅ​សហរដ្ឋអាមេរិក​ ​ដែល​វា​មិនទាន់​ត្រូវ​បាន​អនុម័ត​នៅឡើយ​ទេ​ ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ ​អា​ស្ត្រាហ្សេណេ​កា​ ​កាលពី​ខែកុម្ភៈ​បញ្ជាក់​ថា​ ​ខ្លួន​រំពឹង​ថា​ ​វ៉ាក់សាំង​របស់​ខ្លួន​អាច​នឹង​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​នៅ​សហរដ្ឋអាមេរិក​នា​ដើមខែ​មេសា​ខាងមុខនេះ​ ​ហើយ​អាច​ចែកចាយ​ចំនួន​៣​០​ ​លាន​ដូ​ស​ភ្លាម​ៗ​ទៅ​ទីតាំង​នានា​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner