​ទីបំផុត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ Jo​h​n​son​ & Jo​h​n​son​ ​ទទួល​បាន​ការអនុញ្ញាត​ពី​អង្គការ​ ​WHO​ ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់

​ស្វីស​៖​ ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ Jo​h​n​son​ & Jo​h​n​son​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​ទទួលការ​អនុម័ត​ពី​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​សម្រាប់​ការប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ ​។​

នេះ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​តម្រូវ​អោយ​ចាក់​តែ​១​ដូ​ស​ដំបូង​គេ​បំផុត​ ​ដែល​ទទួល​បានការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់​ទៅ​ក្នុង​កម្មវិធី​ ​CO​V​A​X ​របស់​អង្គការ​ ​WHO​ ​ហើយ​ប្រទេស​ទាំងអស់​នឹង​អាច​ប្រើប្រាស់​វ៉ាក់សាំង​ Jo​h​n​son​ & Jo​h​n​son​ ​នៅ​ពេល​ដំណើរការ​ពាក់ព័ន្ធ​នានា​ត្រូវ​បាន​រៀបចំ​រួចរាល់​ ​។​ ​ទន្ទឹមគ្នា​ ​នាយក​អង្គការសុខភាព​ពិភពលោក​ (​WHO​) ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​បាន​និយាយ​ថា​ ​រាល់​អាវុធ​ដែល​ថ្មី​ប្រកបដោយ​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​គឺជា​ការ​បោះជំហាន​បន្ថែម​ទៀត​ ​ទៅ​រកការ​គ្រប់គ្រង​ជំងឺរាតត្បាត​សកល​នេះ​ ​និង​ថា​ ​ការ​ចុះបញ្ជី​ឲ្យ​ប្រើប្រាស់​បន្ទាន់​ ​គឺជា​ពន្លឺភ្លើង​សម្រាប់​វ៉ាក់សាំង​មួយ​ ​ដែល​ត្រូវ​ទទួល​បាន​ដាក់​ទៅ​ក្នុង​កម្មវិធី​ ​CO​V​A​X ​។​

នាយក​អង្គការសុខភាព​ពិភពលោក​រូប​នេះ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ក្រុម​ជំនាញ​អង្គការ​ ​WHO​ ​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​ពិភាក្សា​អំពី​ដំបូន្មាន​ដែល​នឹង​ត្រូវ​ផ្តល់​សម្រាប់​ការ​ដាក់ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ Jo​h​n​son​ & Jo​h​n​son​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner