​លោក​ ចូ ​បៃ​ដិ​ន​ ​ធ្វើ​កិច្ចពិភាក្សា​តាម​វីដេអូ​អន​ឡា​ញ​ជាមួយ​មេដឹកនាំ​ឥណ្ឌា​ ​ជប៉ុន​ ​និង​អូ​ស្រ្តា​លី​ ​ផ្តោត​សំខាន់​លើ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃសុក្រ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​បាន​ជួបពិភាក្សា​តាម​វីដេអូ​អន​ឡា​ញ​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​ជប៉ុន​ ​ឥណ្ឌា​ ​និង​អូ​ស្រ្តា​លី​ ​ដោយ​ផ្តោត​ជា​សំខាន់​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​និង​ ​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​រួម​ទាំង​បញ្ហា​ដទៃទៀត​នៅ​ក្នុង​តំបន់​ ​។​

បន្ទាប់ពី​ជំនួប​កំពូល​បួន​ប្រទេស​នេះ​ជាលើកដំបូង​ ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​គឺ​លោក​ ​លោក​ ជេ​ក​ ស៊ុ​ល​លី​វ៉ា​ន​ (J​a​k​e​ Su​l​l​i​van​) ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដោយសង្ខេប​នៅ​ឯ​សេតវិមាន​ថា​ ​ក្រុម​ចតុ​ប្រទេស​ដែល​មានឈ្មោះ​ថា​ ខ្វ​ដ​ (Qu​a​d​) ​បាន​ធ្វើការ​សន្យា​តាំងចិត្ត​ដ៏​ធំ​មួយ​ ​ចំពោះ​ផែនការ​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​ថា​ ខ្វ​ដ​ ​បាន​ប្តេជ្ញា​បញ្ជូន​វ៉ាក់សាំង​កូ​វី​ដ​១​៩​ចំនួន​១​ពាន់​លាន​ដូ​ស​មកកាន់​អាស៊ី​, ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ ​និង​ហួសពី​នេះ​នៅ​យ៉ាង​យូរ​ត្រឹម​ចុង​ឆ្នាំ​២​០​២​២​ខាងមុខ​ ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​សេតវិមាន​ ​ក្រុមហ៊ុន​ ​Biological​ ​E​ ​របស់​ឥណ្ឌា​នឹង​ផលិត​វ៉ាក់សាំង​យ៉ាងតិច​១​ពាន់​លាន​ដូ​ស​នៅ​យ៉ង​យូរ​បំផុត​ត្រឹម​ចុង​ឆ្នាំក្រោយ​ ​ដោយ​ផ្តោត​លើ​វ៉ាក់សាំង​ចាក់​តែម្តង​រួចរាល់​របស់​ក្រុមហ៊ុន​អាមេរិក​ Jo​h​n​son​ & Jo​h​n​son​ ​។​ ​ការ​ផលិត​នេះ​ ​នឹង​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ជប៉ុន​ ​ព្រមទាំង​អង្គការ​អាមេរិក​មួយ​ ​។​ ​ចំណែក​អូស្ត្រាលី​នឹង​ចូល​រួមចំណែក​៧​៧​លាន​ដុល្លារ​ ​បន្ថែម​លើ​ការ​សន្យា​កាលពីមុន​ចំនួន​៤​០​៧​លាន​ដុល្លារ​ ​ដើម្បី​ធានា​ថា​ ​វ៉ាក់សាំង​ត្រូវ​បាន​បញ្ជូន​អោយ​មក​ចាក់​នៅ​អាស៊ី​អាគ្នេយ៍​ ​។​ក្រៅពី​ជួយ​លុយ​ផលិត​ហើយ​នោះ​ ​ជប៉ុន​ក៏​នឹង​ចេញ​ប្រាក់​៤​១​លាន​ដុល្លារ​ទៀត​សំរាប់​ការចែក​ចាយ​វ៉ាក់សាំង​ ​ដែល​ទាមទារ​ការ​គ្រប់គ្រង​សីតុណ្ហភាព​យ៉ាងល្អ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ​


​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner