បុរសម្នាក់ដេកស្លាប់លើចិញ្ចើមផ្លូវសង្ស័យខ្យល់គរ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រពលរដ្ឋប្រទះឃើញដេកស្លាប់លើចិញ្ចើមផ្លូវ សង្ស័យខ្យល់គរបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៥៩៨ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ សពមិនស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាភេទប្រុសអាយុ ប្រហែលជិត៥០ឆ្នាំពាក់អាវយឿតដៃខ្លីស្លៀកខោជើងវែង ពាក់ស្បែកភ្ទាត់ នឹងមានបង្វិចមួយនៅជាប់ខ្លួន។ តាមប្រជាពលរដ្ឋបានអោយដែថាពួកគាត់បានឃើញបុរសខាងលើ(សព) មកអង្គុយលើគ្រែក្បែកន្លែងកើតហេតុតាំងពីម៉ោង៨ព្រឹកដោយមានអការហេវហត់ហើយ ប្រជាពលរដ្ឋបាននាំគ្នាអោយបាយហូបដែតែគាត់មិនព្រមហូបនោះទេលុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់បុរស (សព) មានសភាពមិនស្រួលខ្លួនកាន់តែខ្លាំងឡើងៗហើយពួកគាត់បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ពេលរថយន្ត មកដល់គ្រួពេទ្យបានប្រាប់ថាបុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ហើយ។
ជុំវិញករណីខាងលើនេះលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងថាលោកបានទទួលព័ត៌មានតាំងពីព្រឹកម្តងរួចហើយៗបានចាត់អោយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មីចុះទៅដល់កន្លែងកើតផងដែ។
ប្រជាពលរដ្ឋក៏បានរិះគន់រថយន្តសង្គ្រោះបន្ទាន់ផងដែថាមានការយឿតយ៉ាវក្នុងការជួយសង្គ្រោះព្រោះថាគាត់ (សព) មានអាការមិនស្រួលខ្លួនទាំងពីម៉ោង២នឹង៣០នាទីរសៀលហើយរហូតដល់ម៉ោងជិត៤ល្ងាចទើបមានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យកាល់ម៉ែត្រមកដល់តែបុរសខាងលើបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសពបុរសខាងលើ សមត្ថកិច្ចបានដឹកយកទៅវត្តទឹកថ្លាដើម្បីធ្វើកោសលវិច្ច័យ៕ធ.ដ