មន្ទីរបរិស្ថានខេត្តព្រះសីហនុជូនដំណឹងពីការបង្រ្កាបបទល្មើសនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ

អត្ថបទដោយ៖
Kien Sereyvuth

មន្ទីរបរិស្ថានខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជន ស្តីពីការអនុវត្តច្បាប់ទប់ស្កាត់ការចូលទន្រ្ទានកាន់កាប់ដីរដ្ឋក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន មន្រ្តីឧទ្យានុរក្ស បានរៀបចំផែនការត្រៀមឃ្លាំមើលចាប់ពីល្ងាចថ្ងៃទី១២ ខែមីនា រហូតទៀបភ្លឺនៃថ្ងៃទី១៣ ខែមីនា នេះ ទើបបានចុះបង្រ្កាបបទល្មើសជាក់ស្តែងឃាត់ខ្លួនជនល្មើសបានចំនួន៣នាក់ ដែលបានកាប់ទន្រ្ទានដីព្រៃខុសច្បាប់នៅភូមិសាស្រ្ត ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បច្ចុប្បន្នដោយមានការសហការពីព្រះរាជអាជ្ញាអមតុលាការខេត្ត និងសមតិកិច្ចពាក់ព័ន្ធ ជនល្មើស និងវត្ថុតាង បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការនីតិវិធីបន្ត។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុៈ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner