រដ្ឋបាលខេត្តព្រៃវែងសម្រេចបិទចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤នៃស្រុកពាមរក៍ជាបណ្តោះអាសន្ន

អត្ថបទដោយ៖
ហេង វណ្ណា

ព្រៃវែង៖ មុននេះបន្តិច រដ្ឋបាលខេត្តព្រៃវែងបានប្រកាសបិទចរាចរណ៍ ប្រជាពលរដ្ឋចេញចូលភូមិសាស្រ្តឃុំចំនួន៤ នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១ នេះ អាជ្ញាធរនឹងធ្វការបិទការចេញចូលរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីម៉ោង០០:០០នាទី រលងអាធាត្រចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដិម្បីចូលរួមទប់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍។ រដ្ឋបាលខេត្តនឹងជូនដំណឹងសារជាថ្មីនៅពេលស្ថានភាពជំងឺកូវីដ-១៩ មានការធូស្រាលឡើងវិញ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner