រដ្ឋបាលខេត្តព្រៃវែងសម្រេចបិទចរាចរណ៍ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៤នៃស្រុកពាមរក៍ជាបណ្តោះអាសន្ន
អត្ថបទដោយ៖
Kien Sereyvuth
មុននេះបន្តិច រដ្ឋបាលខេត្តព្រៃវែងបានប្រកាសបិទចរាចរណ័ប្រជាពលរដ្ឋចេញចូលភូមិសាស្រ្តឃុំចំនួន៤ នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១ នេះ អាជ្ញាធរនឹងធ្វការបិទការចេញចូលរបស់ប្រជាពលរដ្ឋនៅភូមិសាស្រ្តឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីម៉ោង០០:០០នាទី រលងអាធាត្រចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដិម្បីចូលរួមទប់ការរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍។ រដ្ឋបាលខេត្តនឹងជូនដំណឹងសារជាថ្មីនៅពេលស្ថានភាពជំងឺកូវីដ-១៩ មានការធូស្រាលឡើងវិញ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង
