ក្រុមអធិរាជសរ Real Madridឡើងឈរលេខ២ បណ្តោះអាសន្ន ក្រោយវាយបកយក ឈ្នះ Elche
អត្ថបទដោយ៖
ចាន់ វិចិត្រ

២គ្រាប់របស់ខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី៧៣ និង៩០ ធ្វើអោយក្រុម Real Madrid បានយកឈ្នះលើក្រុម Elche ក្នុងលទ្ធផល ២-១ នៅពានរង្វាន់ La Liga នៅយប់មិញនេះ បើទោះបីក្រុមភ្ញៀវ Elche រកបានគ្រាប់នាំមុខមុននៅនាទី៦១ ដោយ Dani Calvo ក៏ដោយ ។


ការរកបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យក្រុមអធិរាជស ហក់ឡើងមកលេខ២បណ្ដោះអាសន្នរងចាំមើលការប្រកូតរបស់ក្រុម Barcelona នៅយប់នេះ ។
ជ័យជំនះរបស់ក្រុម Real Madrid នេះបានត្រឹមឈរលេខ២ មាន៥៧ពិន្ទុ ចាញ់ក្រុមកំពូលតារាង Atletico Madrid ៦ពិន្ទុ ខណៈក្រុម Barcelona មាន៥៦ពិន្ទុ បើឈ្នះយប់នេះ ឡើងឈរលេខ២វិញ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។