ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយចូលរួមការពារ​ទប់ស្កាត់កូវីដ១៩ដល់ពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់

ភ្នំពេញ៖ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់នូវវិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាត​ត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះក្រុមហ៊ុន ឌីហ្វ័រនីឈ័របានចូលរួមជួយ​ឧបត្ថម្ភអំណោយសម្ភារៈការពាទប់ស្កាត់កូវីដ១៩និងគ្រឿងឧបភោគបរិភោគដល់ពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់នារសៀលថ្ងៃទី១៤ មិនា ឆ្នាំ២០២១ ។

នាយកមន្ទីរពេទ្យកុមារជាតិលោក ញ៉ឹប អង្គាបុស្ស បានថ្លែងនូវអំណរអរគុណដ៍ជ្រាលជ្រៅបំផុតដែលសប្បុរសជន​ក្រុមហ៊ុន​ឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អុឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកដែលបានជួយ​ឧបត្ថម្ភអំណោយសប្បុរស​​ធម៏ដល់មន្ទីរពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់នោះ ។

លោកនាយកមន្ទីរពេទ្យបានថ្លែងបន្តថា នេះជាការលះបង់ខ្ពស់របស់ក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលបានចូលរួមជាមួយ​រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីក្នុងសកម្មភាពប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះតែម្ដង។

ជាមួយគ្នានោះដែរលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័របានថ្លែងថា ក្រុមហ៊ុនឌីហ្វ័រនីឈ័រ រីករាយបំផុតដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះហើយក្រុមហ៊ុននឹងបន្តជួយដល់មន្ទីរពេទ្យបន្ថែមទៀតបើមានតម្រូវការនោះ។ អគ្គនាយកក្រុមហ៊ុនក៍បានសនូមពរដល់សប្បុរសជនបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវនោះឲ្យកាន់តែផុលផុសថែមទៀត។

អំណោយដែលបានឧបត្ថម្ភជូនមន្ទីរពេទ្យកុមារជាតិនារសៀល ថ្ងៃទី ១៤ មិនា ឆ្នាំ២០២១ រួមមាន៖

ទី១- ជួយផ្គត់ផ្គង់បាយថ្ងៃត្រង់ចំនួន១០ថ្ងៃសម្រាប់គ្រូពេទ្យទាំងអស់។

ទី២-  ទឹកសុទ្ធ ២០០កេះ

ទី៣- ម៉ាស់សំរាប់ភ្ញៀវ 5កេះ (ប្រភេទល្អ៤ស្រទាប់)

 ទី៤- ម៉ាស់សំរាប់ពេទ្យN95 ២កេះ =២០០០ម៉ាស

ទី៥- ស្រោមដៃគ្រូពេទ្យ ចំនួន២០ ប្រអប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner