អង្គការសុខភាពពិភពលោក WHO ជំរុញឱ្យប្រទេសនានារក្សាការប្រុងប្រយ័ត្នខ្ពស់ ស្របពេលកំពុងបន្ធូរបន្ថយវិធានការរឹតត្បិត

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះ បានជំរុញឱ្យប្រទេសនានាបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ស្របពេលពួកគេចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស បន្ទាប់ពីអត្រាឆ្លង និងស្លាប់ដោយសារវីរុស COVID-19 មានការថយចុះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានគូសបញ្ជាក់ថា ព័ត៌មានល្អ នោះគឺភាពជោគជ័យក្នុងការបន្ថយល្បឿននៃការរាតត្បាតមេរោគ COVID-19 និងការជួយសង្រ្គោះជីវិតមនុស្ស ។ ដោយឡែកប្រធានសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃខឺល រីយ៉ាន ក៏បានបន្តធ្វើការអំពាវនាវយ៉ាងទទូចដដែល ឱ្យបណ្ដាប្រទេសទាំងអស់ ត្រូវតែរក្សាការប្រុងប្រយ័ត្នជានិច្ច ។

សូមជម្រាបថា នៅទូទាំងពិភពលោក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤លាន២៥ម៉ឺន៦ពាន់៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២៨ម៉ឺន៧ពាន់៣៣៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១លាន៥២ម៉ឺន៧ពាន់៥៨៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner