លោក ដូណាល់ ត្រាំ ច្រានចោលការព្រួយបារម្ភ ជុំវិញករណីឆ្លងរាតត្បាត COVID-19 ក្នុងសេតវិមាន

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានធ្វើការច្រានចោលការព្រួយបារម្ភ ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតនៃវីរុស COVID-19 នៅក្នុងសេតវិមាន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ថ្លែងប្រាប់អ្នកកាសែតនៅឯសេតវិមាន ប្រធានាធិបតីអាម៉េរិករូបនេះក៏បានអះ អាងដែរថា លោកនឹងដាក់កំហិតទំនាក់ទំនងជាមួយលោក ម៉ៃ ភែន បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ ធ្វើតេស្តវិជ្ជមាន COVID-19 ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា អ្នកទាំងឡាយ ដែលធ្វើដំណើរកាន់ការិយាល័យប្រធានាធិបតី ត្រូវទទួលការធ្វើតេស្ដជាមុន… ដូច្នេះលោកមើលមិនឃើញពីហានិភ័យណាមួយនោះទេ ។

ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលអនុប្រធានាធិបតីរបស់លោក គឺលោក ម៉ៃ ភែន កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីសប្ដាហ៍មុន រួមជាមួយជំនួយការផ្ទាល់ខ្លួនម្នាក់របស់លោក ត្រាំ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner