​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​បញ្ជាក់​ថា​ ​ក្រុម​ជំនាញ​រក​មិនឃើញ​មាន​ភស្ដុតាង​ណាមួយ​បង្ហាញ​ថា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​ខ្លួនហើយ ​អាចប​ង្ក​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​ឡើយ

​អង់គ្លេស​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ (​As​t​raZe​n​e​ca​) ​បញ្ជាក់​ថា​ ​ការ​ត្រួតពិនិត្យ​ឡើងវិញ​លើ​ទិន្នន័យ​សុវត្ថិភាព​របស់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ខ្លួន​ ​មិនបាន​បង្ហាញ​ភស្ដុតាង​ណាមួយ​ ​ពី​ការ​កើន​ឡើង​ហា​និ​ភ័យ​ ​នៃ​បញ្ហា​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​នោះ​ទេ​ ​។​

នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​បញ្ជាក់​ថា​ ​បន្ទាប់ពី​ការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទិន្ន ​ន័យ​សុវត្ថិភាព​របស់​អ្នក​ចាក់​វ៉ាក់សាំង​ជាង​១​៧​លាន​នាក់​នៅ​អង់គ្លេស​ ​និង​អឺរ៉ុប​ ​មិន​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ពី​ហា​និ​ភ័យ​ ​នៃ​ការ​ស្ទះ​ស​សៃ​ឈាម​សួត​ ​ឬ​កំណក​ឈាម​ជាដុំ​តូច​ៗ​ក្នុង​ស​សៃ​ឈាម​ ​ក្នុងចំណោម​ក្រុម​មនុស្ស​ ​ដោយ​គិត​ទាំង​ទៅលើ​វ័យ​ ​ភេទ​ ​ឬក៏​ក្រុម​មនុស្ស​នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ទេ​ ​។​

ការ​លើកឡើង​ខាងលើ​នេះ​របស់​លោក​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​អៀ​រ​ឡង់​ ​ដា​ណឺ​ម៉ាក​ ​ន​័​រ​វែ​ស​ ​អ៊ីតាលី​ ​ហូឡង់​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ​កាលពី​ស​ប្ដាហ៍​មុន​បាន​សម្រេច​ចិត្ត​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​ ​អា​ស្រ្តាហ្សេណេ​កា​ ​ជូន​ប្រជាជន​របស់​ពួកគេ​ ​ក្រោយ​ប្រទេស​អឺរ៉ុប​ជាច្រើន​រក​ឃើញ​ថា​ ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​នេះ​ ​មាន​បញ្ហា​កំណក​ឈាម​ក្នុង​ស​សៃ​ឈាម​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner