សហភាពអឺរ៉ុបប្រឈមនឹងកង្វះវ៉ាក់សាំង Covid-19 បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ប្រកាសពីកង្វះខាតការផលិតវ៉ាក់សាំងរបស់ខ្លួន
បរទេស៖ សហភាពអឺរ៉ុបបានប្រឈមនឹងកង្វះខាតវ៉ាក់សាំងបង្ការជំងឺ Covid-19 ដើម្បីដំណើរការកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ក្រោយក្រុមហ៊ុនផលិតឱសថអង់ គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) បានប្រកាសពីកង្វះខាតរបស់ខ្លួន ចំពេលដែលប្រទេសលើពិភពលោកទាក់ទងរកវ៉ាក់សាំងពួកគេច្រើន ។
ក្រុមហ៊ុន អាស្រ្តាហ្សេណេកា កាលពីចុងសប្តាហ៍មុននេះបញ្ជាក់ថា ខ្លួនបានខកចិត្ត ដើម្បីប្រកាសពីកង្វះខាតវ៉ាក់សាំង Covid-19 របស់ខ្លួន ដែលតាមផែនការត្រូវបញ្ជូនទៅសហភាពអឺរ៉ុបតាមការគ្រោងទុក បើទោះជាពួកគេបានខិតធ្វើការដោយមិនគិតនឿយហត់ ដើម្បីពន្លឿនក្នុងការផលិតសម្រាប់ការផ្គត់ផ្គង់ ។ ក្រុមហ៊ុននេះបន្ថែមថា គួរឲ្យស្តាយ… ការរឹតត្បិតនាំចេញនឹងត្រូវការបន្ថយចំពោះការចែកចាយនៅត្រីមាសទី១ និងទំនងជាប៉ះពាល់ដល់ការចែកចាយនៅត្រីមាសទី២ ។
គួរបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងការពារត្រូវបានចាត់ទុកថា ជាជម្រើសដ៏សំខាន់ ដើម្បីបញ្ឈប់ការរីករាលដាលវីរុស Covid-19 ដែលបានសម្លាប់ជីវិតមនុស្សជាង២.៦លាននាក់ទូទាំងពិភពលោក ហើយការប្រកាសរបស់ក្រុមហ៊ុន អាស្រ្តាហ្សេណេកា ជាការវាយប្រហារមួយទៀតទៅលើមេដឹកនាំសហភាពអឺរ៉ុប ដែលបានប្រឈមនឹងការរិះគន់ ចំពោះការចាប់ផ្តើមមិនល្អសម្រាប់កម្មវិធីវ៉ាក់សាំងនៅទ្វីបមួយនេះ ៕ ប្រភព៖ Bangkok Post

