ថៃបន្តរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០២ករណីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺបាត់បង់ជីវិតថ្មីនោះទេ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីករណីឆ្លងជម្ងឺ COVID-19 ចំនួន០២ករណីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុសកើនឡើង
ជាស្រ្តីវ័យ១៩ឆ្នាំមកពីរដ្ឋធានីបាងកក និងម្នាក់ទៀតជាស្រ្តីវ័យ៥១ឆ្នាំមកពីខេត្តណាដល់៣ពាន់១៧ករណី ខណៈអ្នកជម្ងឺសរុប៥៦នាក់បាត់បង់ជីវិត ចាប់តាំងពីមេរោគឆ្លងនេះចាប់ផ្តើមរាតត្បាតក្នុងប្រទេសថៃ កាលពីខែមករាដើមឆ្នាំ នេះបើតាមសារព័ត៌មានCNA នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០២០។
ករណីឆ្លងថ្មីទាំង០២ខាងលើនេះ មានម្នាក់រ៉ាត់ធីវ៉ាត់ខាងត្បូង ដោយអ្នកទាំង០២ត្រូវបានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីមានការទំនាក់ទំនងជាមួយករណីឆ្លងពីមុន នេះបើតាមអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋាភិបាល សម្រាប់ការគ្រប់គ្រងស្ថានភាពជម្ងឺ COVID-19 លោក តាវីស៊ីន វីសៈនុ យ៉ូតធិន ។ សូមជម្រាបផងដែរថា ដោយសារមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លងថ្មីប្រចាំថ្ងៃ អាជ្ញាធរថៃបានចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ច និង សង្គមមួយចំនួនឡើងវិញ តែនៅតែរក្សាការប្រុងប្រយ័ត្នដដែល៕ធ.ដ