លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពិចារណាពន្យាពេលបិទប្រទេសរយៈពេល០៩សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ និងគ្រប់គ្រងវីរុស COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ថ្លែងថា ប្រទេសរបស់លោកនឹងពន្យាពេលបិទប្រទេសរយៈពេល០៩សប្ដាហ៍បន្ថែមទៀត នៅតាមតំបន់មួយចំនួននាចុងសប្ដាហ៍នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

នាឱកាសធ្វើកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីមកពីអង្គភាពពិសេសប្រឆាំង COVID-19 ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារនេះ លោក ឌូតឺតេ មិនបានបញ្ជាក់លម្អិតថាតើតំបន់ណាមួយដែលនឹងត្រូវបន្ធូរបន្ថយ ឬបន្តរឹតបន្តឹងវិធានការបិទប្រទេស និងមានរយៈពេលយូរប៉ុណ្ណានោះទេ ខណៈសេចក្ដីបញ្ជាក់លម្អិតត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសនៅរសៀល ឬល្ងាចថ្ងៃអង្គារនេះ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់១ម៉ឺន១ពាន់៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧២៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ពាន់៩៩៩នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner