អតីតអ្នកលេងគុនខ្មែរចិត្តសឿង សាន សៃយ៉ាន់ និយាយថា ប្រាក់កម្រៃបានពីការបង្ហាត់សិស្សគឺគ្មាន ប៉ុន្តែអ្វីដែលធ្វើឲ្យលោកនៅតែបន្តបណ្តុះបណ្តាលគុនខ្មែរនោះ កើតចេញពីការស្រលាញ់

អត្ថបទដោយ៖
សារ៉ាន ទីងី

អ្នកគាំទ្រគុនខ្មែរពិតជាស្គាល់ច្បាស់ អតីតអ្នកប្រដាល់គុនខ្មែរ សាន សៃយ៉ាន់ អ្នកប្រ ដា ល់គុនខ្មែរជាយដែន មកពីខេត្តបន្ទាយមានជ័យ ធ្លាប់អង្រួនសង្វៀនក្នុងអំឡុងឆ្នាំ២០០០ ដោ យជួបជាមួយជើងខ្លាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន ធ្វើឲ្យកេរ្តិ៍ឈ្មោះក្នុងអាជីពប្រដាល់ល្បីរន្ទឺ។
ក្រោយលាឈប់ពីអាជីពគុនខ្មែរប្រមាណជាជាង១០ឆ្នាំកន្លងទៅនេះ អតីតអ្នកលេងគុនខ្មែររូបនេះ មិនបានឃ្លាតឆ្ងាយពីគុនខ្មែរនោះទេ ពោល រូបគេនៅតែបន្តជួយបណ្តុះបណ្តាលពន្លកគុនខ្មែរជំនាន់ក្រោយ នៅឯស្រុកកំណើត ខេត្ត បន្ទាយមានជ័យ។

អតីតអ្នកលេងគុនខ្មែរជើងចាស់វ័យជាង៤០ឆ្នាំ រូបនេះ បានអំពាវនាវឲ្យយុវជនជំនាន់ក្រោយ បន្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យខ្លាំងក្លា ដ្បិតលោកមើលឃើញថា ទីផ្សារប្រកួតនាពេលបច្ចុប្បន្នសមរម្យ និងទទួលបានតម្លៃខ្លួនខ្ពស់ ធ្វើឲ្យជីវភាពអ្នកប្រដាល់ធូរធា។

អតីតអ្នកប្រដាល់ជាយដែនខាងលើ បានសំណូមពរឲ្យគ្រូបង្វឹកនៅតាមបណ្តាក្លិបប្រដាល់គុនខ្មែរទាំងអស់ត្រូវចេះអភិវឌ្ឍខ្លួនស្រាវជ្រាវបន្ថែមនៃកម្មវិធីបង្ហាត់តាមរបបអន្តរជាតិ ដើម្បីជួយជម្រុញគុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។គួររំលឹកថា អតីតអ្នកប្រដាល់គុនខ្មែរ សាន សៃយ៉ាន់បានចូលប្រឡុកជោគជាំលើសង្វៀនប្រកួតទាំងនៅជាយដែន និង រាជធានីភ្នំពេញចាប់តាំងពីលោកមានវ័យ២៣ឆ្នាំ ហើយ លោកក៍ធ្លាប់គ្រងជើងឯកខ្សែក្រវ៉ាត់នៅក្នុងពីកម្មវិធីប្រដាល់ភេសជ្ជ:មួយ បន្ទាប់មកលោកបានលាឈប់ពីអាជីពឡើងសង្វៀនត្រឹមវ័យ២៩ឆ្នាំ ក្រោយបាក់ប្រអប់ដៃ។ បច្ចុប្បន្ន អតីតអ្នកលេងគុនខ្មែរចិត្តសឿងរូបនេះ បានកំពុងតែកាន់កាប់ក្លិបប្រដាល់មួយនៅឯស្រុកកំណើតខេត្ត បន្ទាយមានជ័យ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner