ក្នុងឆមាសទី១ឆ្នាំ២០២១នេះ រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាពលករកម្ពុជាចំនួន ៥០ភាគរយ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងពីការបែងចែកកូតាសម្រាប់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)ដោយក្នុងនេះរដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយនិងកម្ពុជាទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២១នេះបានឱ្យដឹងថា បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយចុះក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ សម្រាប់ឆមាសទី១ឆ្នាំ២០២១ ដែលក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។

ក្នុងប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ២០២១ មានចំនួនសរុប ២២,៦៩៧ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២៦១នាក់; វិស័យកសិកម្ម&ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨នាក់ និង វិស័យសំណង់ ចំនួន ៦៥៨នាក់។

ប្រភពដដែលនេះបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner