តួអង្គ៣ សហការគ្នាបង្រ្កាបកូវីដ១៩!

អត្ថបទដោយ៖
AMS OneMinute

១. ប្រតិបត្តិករ និងបច្ចេកទេស៖ ពេទ្យស្ម័គ្រចិត្ត កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរថ្នាក់ជាតិដល់មូលដ្ឋាន បានបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃ ក្នុងការធានាបាននូវការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ៣៣ម៉ោងនៃបេសកកម្ម កែច្នៃសណ្ឋាគារមួយមាន ៥០០បន្ទប់ ទៅជាមន្ទីរពេទ្យសំរាក និងព្យាបាលអ្នកកើតកូវីដ១៩ ជាសាក្ខីភាពជាក់ស្តែង!

២. អប់រំ និងផ្សព្វផ្សាយ៖ ការយល់ដឹងពីអារម្មណ៍របស់ប្រជាជន គឺជាជញ្ជាំងយ៉ាងរឹងមាំបន្ថែមលើសម្ភារៈបង្ការការពារកូវីដ១៩ ហើយក៏ជាទឹកយ៉ាងត្រជាក់សំរាប់ចរន្តសេដ្ឋកិច្ចក្នុងការបន្តប្រក្រតីភាពផងដែរ។ បរាជ័យក្នុងការគ្រប់គ្រងមតិប្រជាជននឹងបង្កជាចលាចលវឹកវរ បំផ្លាញនូវទ្រព្យសម្បត្តិ និងបង្អាក់ ដំណើរសេដ្ឋកិច្ច។

៣. ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺជាការសម្រាលបន្ទុកមួយផ្នែកដល់មន្ត្រីជំនាញ ដើម្បីមានពេលវេលាក្នុងការបំពេញបេសកកម្មរបស់ខ្លួន ហើយក៏ការជាទប់ស្កាត់នូវរាល់មន្ទិលសង្ស័យនានារបស់មហាជន។

ប្រភព៖ ពីប្រជាជន

ads banner