Robocafe ហាងកាហ្វេប្រើប្រាស់រ៉ូបូតទាំងស្រុងនៅឌុបៃកំពុងទទួលបានការគាំទ្រខ្លាំងសូម្បីរដ្ឋាភិបាលដឹកនាំប្រទេស
បរទេស៖គម្លាតសង្គមពិតជារឿងសំខាន់ណាស់នៅក្នុងសម័យកូវីដទាំងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ការដោះដូរពាណិជ្ជកម្ម មុខជំនួញរវាងគ្នា ឬសូម្បីតែការផ្តល់សាវាកម្មផ្នែកចំណីអាហារ និងភេសជ្ជៈ រាប់ទាំងការទទួលទានកាហ្វេក្តី។
រាល់ជួបជុំ ឬការអង្គុយទទួលទានអាហារ ក៏ដូចជាការទទួលទានកាហ្វេ ក៏ត្រូវបានគេបង្ហាញពីក្ដីបារម្ភទៅលើឱកាសនៃការចម្លងមេរោគនៃជំងឺឆ្លងកូវីដ19 ដោយតម្រូវឱ្យមានការបង្កើនភាពប្រុងប្រយ័ត្នឱ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន។ ដោយឡែកសម្រាប់ទីតាំងលក់កាហ្វេមួយកន្លែងស្ថិតនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ មានការបម្រើសេវាកម្មដល់អតិថិជនយ៉ាងពិសេស ដោយការប្រើរ៉ូបូតទាំងស្រុង រាប់ទាំងការបម្រើសេវាលើកកាហ្វេ និងការឆុងកាហ្វេ ដែលផ្តល់ឈ្មោះថា Robotcafe ។

Robotcafe បានដំណើរការឡើងនៅក្នុងខែមិថុនា ឆ្នាំ2020កន្លងទៅ និងត្រូវបានពលរដ្ឋនៅក្នុងក្រុងទទួលស្គាល់ថាជាហាងកាហ្វេតែមួយគត់ដែលបានបំពាក់បច្ចេកវិទ្យាមនុស្សយន្តសុទ្ធសាធក្នុងកិច្ចដំណើរការអាជីវកម្មលក់កាហ្វេដែលសូម្បីតែម៉ាស៊ីនទទួលការកម្ម៉ង់ ម៉ាស៊ីនផលិតកាហ្វេនិងព្រមទាំងម៉ាស៊ីនជញ្ជូនកាហ្វេជូនអតិថិជនផងដែរ។
អតិថិជនជាច្រើនបានធ្វើការលើកឡើងដូចគ្នាថា ៖វាគឺជាគំនិតដ៏ល្អមួយជាពិសេសក្នុងតំណាក់កាលពេលនេះ។ អ្វីដែលអ្នកកុម្ម៉ង់គឺនៅលើប្រព័ន្ធអនឡាញទាំងអស់ ហើយបន្ទាប់មកមានតែម៉ាស៊ីនរ៉ូបូតប៉ុណ្ណោះ ដែលចាប់ផ្តើមដំណើរការផលិត និងដឹកញ្ជូននៅចំពោះមុខអតិថិជនតែម្តង ហើយប្រើប្រាស់ពេលវេលាត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Robotcafe បានដំណើរការកសាង និងផលិតជាង2ឆ្នាំ ប៉ុន្តែមិនអាចដំណើរការជាផ្លូវការឡើយដោយត្រូវពន្យាពេលរហូតដល់ខែមិថុនា ឆ្នាំ2020 ទើបបានដំណើរការ ហើយមកពេលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងជាពិសេសរដ្ឋាភិបាលក្រុងឌុបៃផងដែរ៕