ក្រុមចោរឆក់៤នាក់ ត្រូវជាប់ខ្នោះនគរបាលក្រសួងមហាផ្ទៃ បន្ទាប់ពីធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃអ្នកដំណេីរ

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖ ក្រុមចោរឆក់ដ៏សកម្ម៤នាក់ ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រសួងមហាផ្ទៃ ធ្វេីការបង្ក្រាបបានភ្លាមៗ  បន្ទាប់ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃអ្នកដំណេីរតាមផ្លូវ កាលពីវេលាម៉ោង២០ ៖០៥នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក វរសេនីយ៍ទោ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងល្បាតនៅតាមដងផ្លូវ កម្លាំងកំពុងល្បាតតាមផ្លូវក៏បានប្រទះឃេីញចោរឆក់វ័យក្មេង៤នាក់ ធ្វេីសកម្មភាព ឆក់ទូរស័ព្ទដៃអ្នកដំណេីរតាមដងផ្លូវ ពីជនរងគ្រោះ០៣នាក់ត្រង់ចំនុច ផ្លូវ ២១៤(សម្តេច ប៉ាន) មុខក្លិបលុច្សសារីចាស់ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ពេលនោះកម្លាំងល្បាតបានប្រដេញឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ឈ្មោះ ផាន់  ទូ(ជនដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ ឈ្មោះ ផាត់ ភក្តី  អាយុ ១៩ឆ្នាំ ឈ្មោះ ធី ដាវីត អាយុ១៨ឆ្នាំ នឹងឈ្មោះ ឃឹម ដារ៉ូត អាយុ ១៨ឆ្នាំ ត្រង់ចំនុច ជិតរង្វង់មូលផ្សារដេីមថ្កូវ ខណ្ឌចំការមន សំភារៈដកហូតមាន ៖ ម៉ូតូម៉ាក  ហុងដាប៊ីត ពណ៌សលាយក្រហម ឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1P-8658 នឹង ម៉ូតូ ម៉ាក ហុងដាប៊ីត ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2660 ។

ជនសង្ស័យ ទាំង៤នាក់ និងសម្ភារៈដែលដកហូតខាងលេី ត្រូវបានបញ្ជូនទៅនាយកដ្ឋានបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner