ក្រោយផ្ទុះប្រតិកម្ម អភិបាលស្រុកសំរោង ដឹកនាំកម្លាំងវាយកម្ទេចរបងរបស់ម្ចាស់ហាងខារ៉ាអូខេ រិទ្ធ តែស្រស់ ដែលសង់រំលោភយកស្រះទឹករួមរបស់ពលរដ្ឋ
តាកែវ៖ ក្រោយផ្ទុះប្រតិកម្មភ្លាម លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ បានដឹកនាំកម្លាំងដើម្បីវាយកម្ទេចរបងរបស់ម្ចាស់ហាងខារ៉ាអូខេ «រិទ្ធ តែស្រស់» ដែលសង់រំលោភយកស្រះទឹករួមរបស់ប្រជាពលរដ្ឋ នេះបើតាមការបញ្ជាក់ពីលោក កេត ម៉ៅ អភិបាលស្រុកបាទី។ កាលពីម្សិលមិញនេះ គេឃើញលោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានប្រតិកម្មបញ្ហានេះផងដែរ ដោយបានស្នើអោយអាជ្ញាធរមេត្តារកយុត្តិធម៌ជូនប្រជាពលរដ្ឋផង។
លោកឧកញ៉ា ម៉ុង ឫទ្ធី ថ្លែងថា «ស្រះទឹកនេះខ្ញុំបានជិកស្តារអោយប្រជាជន ប្រេីប្រាស់ជារួម មិនមែនជាទ្រព្យសម្បត្តិ របស់ខ្ញុំ ឬ បុគ្គលណាមួយ នោះទេ ហេីយករណី នេះខ្ញុំនៅតែតាមដាន មេីល ជាប្រចាំថា តេីអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ លេីករណីនេះ នឹងផ្តល់ យុត្តិធម៌ អោយមកខាងណានោះទេ ហេីយខ្ញុំ ក៏មិនហ៊ាន ថាខាងណា ខុសខាងណា ត្រូវនោះដែរ មកពីរូប ខ្ញុំមិនមែនជា តុលាការ »។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ រស់នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានប្រាប់អោយដឹងថា ម្ចាស់ខារ៉ាអូខេ រិទ្ធ តែស្រស់ ពិតជាថ្លើមធំមែន ហ៊ានធ្វើរបងរំលោភ និងចង់ចាក់ដីលុបស្រះ ទឹករួមរបស់ពលរដ្ឋដែលពួកតែងតែប្រើប្រាស់ជាប្រចាំ ។ ពួកគាត់ស្នើសុំអាជ្ញាធរ និងថ្នាក់ដឹកនាំមេត្តាជួយរកយុត្តិធម៌ អោយបានស្រះទឹកនោះមកវិញ ងាយស្រួលពួកគាត់ប្រើប្រាស់តាមលទ្ធភាព៕