ខេត្តតាកែវបិទសាលារៀន១៧ក្នុងស្រុក២ក្រោយមានអ្នកជំងឺកូវីដ-១៩ចូលទៅកាន់តំបន់នោះ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃ១៥មីនាឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានករណីបុគ្គលម្នាកើមានវិជ្ជមានកូវីដ-១៩ បានចូលរួមក្នុងពិធីមង្គលការកាលពីថ្ងៃទី១២មីនាឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលខេត្តបានប្រកាសផ្អាកបណ្ដោះអាសន្ននូវដំណើរការគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជនចំនួន១៧។ ក្នុងនោះក្នុងស្រុកសំរោងមានសាលារៀនចំនួន៨ និងក្នុងស្រុកបាទីមានសាលារៀនចំនួន៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner