កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦

ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតនៅកម្ពុជាឈានដល់ខួបលើកទី ៦ ជាផ្លូវការហើយ ជាមួយនឹងការប្រកាសពីពេលវេលាសម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ។

ក្នុងន័យលើកតម្កើង “ស្តង់ដារ មាស” ក្នុងវិស័យនេះ កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៦ បានអំពាវនាវបើកទទួលពាក្យដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងដែលលេចធ្លោជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះនឹងបញ្ចប់ជាមួយនឹងការប្រកាសពីក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងជ័យលាភីដែលលេចធ្លោជាងគេរបស់ប្រទេសកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងកម្មវិធីរាត្រីសមោសរដ៏វិសេសវិសាល និងការប្រគល់ពានរង្វាន់នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រាស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្ត្រដែលមានវ័យចំណាស់របស់រាជធានីភ្នំពេញ។

កាលបរិច្ឆេទសំខាន់ៗសម្រាប់វគ្គវិនិច្ឆ័យ (edition) ឆ្នាំ២០២១៖
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ – បើកទទួលចុះឈ្មោះ
ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ – បិទការទទួលចុះឈ្មោះ
ថ្ងៃទី១៩ ខែកក្កដា – ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ – ការចុះពិនិត្យទីតាំងផ្ទាល់
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ – ការវិនិច្ឆ័យចុងក្រោយ
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ០២១ – កម្មវិធីរាត្រីសមោសរ និងពិធីប្រគល់ពានរង្វាន់នៅរាជធានីភ្នំពេញ
ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ – កម្មវិធីរាត្រីសមោសរផ្តាច់ព្រ័ត្រប្រចាំតំបន់នៅទីក្រុងបាងកក-ប្រទេសថៃ
ការជ្រើសរើសពីសាធារណជន និងការចូលរួមជាផ្លូវការពីបណ្តាក្រុមហ៊ុន និងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបាននិងកំពុងដំណើរការទទួលនៅលើគេហទំព័រនេះ៖ AsiaPropertyAwards.com/nominations/


ប្រភេទនៃការបើកទទួលចូលរួមជាបេក្ខភាព រួមមានពានរង្វាន់កិត្តិយសសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ ការអភិវឌ្ឍ និងសិក្សាគម្រោងប្លង់ល្អបំផុតអមមកជាមួយនូវគ្រឿងឥស្សរិយយសទទួលស្គាល់ពិសេសមួយចំនួន។ ពានរង្វាន់ថ្មីៗនៅឆ្នាំ ២០២១ រួមមានពានរង្វាន់សម្រាប់៖ ការអភិវឌ្ឍអគារប្រើរួមបានពេញលេញល្អបំផុត (Best Completed Condo Development) ការអភិវឌ្ឍលំនៅដ្ឋានបានពេញលេញល្អបំផុត (Best Completed Housing Development) និង ការអភិវឌ្ឍលក្ខណៈពាណិជ្ជកម្មបានពេញលេញល្អបំផុត (Best Completed Commercial Development) ។

កម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៦ នេះ នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នានៅថ្ងៃដដែលនៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើទំព័រ Facebook, LinkedIn, Twitter និង YouTube ។ នៅឆ្នាំ២០២០ កម្មវិធីរាត្រីសមោសរពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards តាមប្រព័ន្ធអនឡាញ គឺជាព្រឹត្តិការណ៍ដំបូងគេបង្អស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអ្នកចូលទស្សនាយ៉ាងច្រើនបំផុតរហូតដល់ជាង ៥១៦.០០០ ដង ហើយបានឈានទៅដល់អ្នកចូលមើល និងវិនិយោគិនអចលនទ្រព្យនៅក្នុងបណ្តាប្រទេសជាង ៧៥ នៅទូទាំងពិភពលោក។ ព្រឹត្តិការណ៍រាត្រីសមោសរនៅកម្ពុជាក្នុងឆ្នាំនេះនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប្រវត្តិសាស្ត្រគឺ History Channel ដែលជាដៃគូទូរទស្សន៍ខ្សែកាបផ្លូវការនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Asia Property Awards ដែលនឹងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ទស្សនិកជនអន្តរជាតិ ។

អ្នកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh បានចូលរួមកិច្ចសន្ទនាតុមូលតាមប្រព័ន្ធផ្សព្វផ្សាយផ្ទាល់សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ឆ្នាំ២០២១ ដែលបានចាក់ផ្សាយផ្ទាល់តាមរយៈកម្មវិធី Zoom នៅថ្ងៃទី១១ ខែមីនា ។ អ្នកស្រី Jaclyn Chua ជាតំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meridian International Holding ដែលជាអ្នកឈ្នះពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា) នៅឆ្នាំ ២០២០ ក៏បានថ្លែងផងដែរនៅក្នុងព្រឹត្តិការណ៍ចាក់ផ្សាយតាមអនឡាញអំពីផលប៉ះពាល់នៃការឈ្នះក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards។

ក្នុងនាមជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លោក Sorn Seap ដែលជាស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate Co., Ltd, កញ្ញា Thida Ann, អតីតក្រុមហ៊ុន CBRE កម្ពុជា និងជាគណៈកម្មការជើងចាស់នៃពានរង្វាន់នេះក៏មានវត្តមានផងដែរដើម្បីពិភាក្សាអំពីប្រវត្តិ និងភាពជឿជាក់នៃកម្មវិធីនេះ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner