ក្រសួងយុត្តិធម៌ ប្រជុំបែងចែកតួនាទី ភារកិច្ច និងរៀបចំផែនការចុះយុទ្ធនាការដើម្បីដោះស្រាយបញ្ហានៃការកកស្ទះសំណុំរឿង

 

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.)  បានដឹកនាំកិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមការងារទីមួយនៃ គ.យ.ក.ស ដើម្បីបែងចែកតួនាទី ភារកិច្ច និងរៀបចំផែនការចុះយុទ្ធនាការដើម្បីដោះស្រាយបញ្ហានៃការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្រោយពេលប្រកាសដាក់ចេញនូវយុទ្ធនាការនាពេលខាងមុខ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងយុត្តិធម៌៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner