ក្រុមហ៊ុនស្រាបៀកម្ពុជា ឧបត្ថម្ភទឹកសុទ្ធ និងភេសជ្ជៈឆា ដល់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ

ភ្នំពេញៈ ដើម្បីសម្រាលការលំបាកដល់កងកម្លាំងនគរបាលដែលចុះបំពេញការងារប្រចាំថ្ងៃ នៅតាមគោលដៅនានា ជាពិសេសកម្លាំងដែលដែលចុះប្រចាំការ ការពារទីតាំងធ្វើចក្តាឡីស័ក នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនស្រាបៀកម្ពុជា បានឧបត្ថម្ភទឹកសុទ្ធចំនួន១០០កេស និងទឹកក្រូច២០កេស ។

បន្ទាប់ពីទទួលបានជំនួយឧបត្ថម្ភជាទឹកសុទ្ធនិងភេសជ្ជៈ លោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលបានឧបត្ថម្ភទឹកសុទ្ធនិងទឹកក្រូចដល់កងកម្លាំងនគរបាលខណ្ឌសម្រាបយកទៅប្រើប្រាស់ពេលចុះបំពេញការងារ ជាពិសេសផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការ ការពារគោលដៅចក្តាឡីស័ក ៕ ប៊ុនធី-សណ្តោស

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner