អគ្គនាយក WHO សម្តែងការព្រួយបារម្ភខ្លាំងចំពោះការកើនឡើងវិញនូវករណីឆ្លង COVID-19 ក្រោយប្រទេសមួយចំនួនដកការរឹតត្បិត

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេត្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងនៅថ្ងៃ ច័ន្ទ នេះថា ការដកការរឹតត្បិតដោយសន្សឹមៗ គឺជាគន្លឹះដ៏សំខាន់ ស្របពេលដែលករណីឆ្លងថ្មីៗកំពុងផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ដែលបង្កជាការព្រួយបារម្ភខ្លាំងនៅទូទាំងសកលលោក អំពីរលកទី២នៃការចម្លងវីរុស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ការសម្រេចចិត្តដកការរឹតត្បិតវិញ គឺមានទាំងភាពស្មុគស្មាញ និងពិបាក នេះបើតាមលោក  អាដាណម ហ្គេប្រេយ៉េសឹស ថ្លែងនៅក្នុងសន្និសិទកាសែតអនឡាញមួយ ដោយលោកជឿជាក់ថា អាល្លឺម៉ង់ កូរ៉េខាងត្បូង និងចិនសុទ្ធតែមានប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការលេចឡើងជាថ្មីក្នុងករណីនានា ។

ការកត់សម្គាល់បែបនេះរបស់អគ្គនាយក WHO ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរកូរ៉េខាត្បូង នៅថ្ងៃចន្ទដដែលនេះ បានសម្រេចពន្យារពេលក្នុងការបើកសាលារៀនឡើងវិញរយៈពេលមួយសប្តាហ៍ទៀត ដោយសារតែព្រួយបារម្ភអំពីការកើនឡើង នៃករណីឆ្លងវីរុស COVID-19 ជាចង្កោមថ្មីៗ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner