ចិនរងការចោទប្រកាន់ពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប៉ន់ប៉ងលួចយកទិន្នន័យនៃការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាមេរិក៖ ក្រុមជំនាញនៃទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៊ីនធើណិត និងការស៊ើបអង្កេតអាមេរិកចោទប្រកាន់ថា ក្រុម hackers ចិនកំពុងព្យាយាមលួចទិន្ន ន័យស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដែលសហរដ្ឋអាមេរិកកំពុងអភិវឌ្ឍ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន បានប្រកាសច្រានចោលការចោទប្រកាន់ទាំងខាងលើនេះ និង អះអាងតបវិញថា ចិនប្រឆាំងដាច់ខាត ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតគ្រប់ប្រភេទ ។

យ៉ាងណាមិញ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI និងក្រសួងសន្តិសុខមាតុភូមិបាននឹងកំពុងត្រៀមចេញសារព្រមានមួយ ខណៈរដ្ឋាភិបាល និង ក្រុមហ៊ុនឯកជនអាមេរិកក៏កំពុងបន្តធ្វើការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 នៅឡើយ នេះបើតាមប្រភពពីកាសែតអាមេរិក Wall Street Journal និង New York Times ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner