រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធ នឹងជំងឺកូវីត-១៩

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពីលោក សោម សុធា អគ្គនាយកគម្រោង អចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីចូលរួមឧបត្ថម្ភ ដល់រដ្ឋបាល ខេត្តស្វាយរៀង ។
ឯកឧត្តម ម៉ែន វិបុល បានថ្លែងនូវការអរគុណ ដល់លោកអគ្គនាយក គម្រោងអចលនទ្រព្យ ភូមិមរតក ដែលបានចូលរួមបរិច្ចាគ នូវអំណោយ និងថវិការ ផ្តល់ឱ្យរដ្ឋបាល ខេត្តស្វាយរៀង សម្រាប់គាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះ សបញ្ជាក់ឱ្យឃើញ ពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ក្នុងសង្គមទៅលើការជួយគ្នា ក្នុងគ្រាលំបាក ។
ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូន រដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែង ប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទ នៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អំណោយទាំងនោះ រួមមាន ម៉ាស ១៥កេស ស្មើនឹង ៣៧,៥០០ម៉ាស់ អាល់កុល ៨កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំង ជំងឺកូវីដ១៩ ខេត្តស្វាយរៀង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner