វិទ្យាល័យស្វាយរៀង បើកបង្រៀនជាធម្មតា មិនដូចព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានា ដែលបង្ហោះព័ត៌មានមិនពិត ណាមួយទាក់ទង អ្នកពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ១៩ នោះទេ

អត្ថបទដោយ៖
Kien Sereyvuth

លោកនាយក យស់ ពៅ លោកនាយករង សុខ វន្ថា លោកគ្រូ អ្នកគ្រូ វិទ្យាល័យស្វាយរៀង បានអំពាវនាវដល់ឪពុកម្ដាយ អាណាព្យាបាល កុំជឿតាមព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានា ដែលបង្ហោះព័ត៌មានមិនពិតណាមួយ ទាក់ទងអ្នកពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ១៩ គឺសាលាបើកបង្រៀន ជារៀងរាល់ថ្ងៃ និងសូមអោយកូនៗ ប្អូនៗ សិស្សានុសិស្ស មករៀនដូចធម្មតា ។
ការអំពាវនាវបែបនេះធ្វើឡើង ក្រោមការចូលរួមពីលោក យស់ ពៅ នាយកវិទ្យាល័យ លោក សុខ វន្ថា នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះដែរ យុវសិស្សថ្នាក់ទី៨ បានអោយដឹងថា នៅវិទ្យាល័យស្វាយរៀង មានសភាពអ៊ូអររៀនជាធម្មតា មិនដូចជា ពាក្យអាចាមរ៉ាមមួយចំនួនខ្លះថា សាលាបិទទ្វា ឈប់បង្រៀន ដោយមានជម្ងឺកូវីតនោះ សូមកុំជឿអោយសោះ វាមិនពិតទេ ខណះយុវសិស្សខាងលើ បានសំណូមពរ ដល់បងប្អូនមិត្តភក្រ័ អ៊ំពូមីង ចូលរួមប្រយុទ្ធប្រឆាំង ព័ត៏មានក្លែងក្លាយខាងលើនេះ ។
លោកនាយក ក៏ដូចជាលោកគ្រូ អ្នកគ្រូ វិទ្យាល័យស្វាយរៀង បានផ្ដាំផ្ញើរ ដល់សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមអោយបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់អោយបានត្រឹមត្រូវ ទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់ សូមដានតាមផេកផ្លូវការ របស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់ លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានា ដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើថ្នាក់ដឹកនាំ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ពិសេស ចូលរួមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោកផងដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ម្សិលមិញនេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត បានចុះជួបសំណេះសំណាល ជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹង អំពីមេរោគកូវីដ១៩ និងការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់ លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានា ដែលបង្ហោះព័ត៌មានមិនពិតណាមួយ ទាក់ទងអ្នកពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ១៩ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner