ឯកឧត្តមអភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងវត្តតុំ ដែលស្ថិតនៅជាយក្រុងដូនកែវសម្រាប់ធ្វើឈាបនដ្ឋាន បូជាសព អ្នកជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារិ៍ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ បរិវេណនៃទីតាំងវត្តតុំ ដែលស្ថិតនៅក្នុងភូមិបិនម៉ៅ សង្កាត់រការក្រៅ ជាយក្រុងដូនកែវ ខេត្តតាកែវ ធ្វើជាទីតាំងសម្រាប់ ឈាបនដ្ឋានបូជាសព អ្នកជំងឺកូវីដ១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានថ្លែងឱ្យដឹងថាថា ការសម្រេចជ្រើសយក ទីតាំងវត្តតុំនេះ គឺបន្ទាប់ពីបានពិភាក្សាគ្នា ជាមួយនឹងមន្ទីរពាក់ព័ន្ធ នឹងព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តតុំ ដោយព្រះអង្គយល់ព្រមផ្ដល់ដីមួយកន្លែង នៅក្នុងទីតាំងវត្ត សម្រាប់រៀបចំធ្វើជាកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ19 ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋនោះទេ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសូរិយោដី កំពុងតែចុះទៅវាស់វែង និងសិក្សាពីប្លង់ ដើម្បីរៀបចំសាងសង់ឡ បូជាសព អ្នកជំងឺកូវីដ-១៩ អោយបានលឿនបំផុត ទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ៕ ដោយ សំាង សារ៉ាវី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner