សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត បើទោះបីជាដឹងថា ជំងឺកូវីដ-១៩នេះ ជាឃាតករលាក់មុខក៏ដោយ ហើយការលះបង់របស់ក្រុមគ្រូពេទ្យ គឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ។

ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប អនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់ ព្រោះឥឡូវនេះ យើងមិនដឹងថា ជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណានោះទេ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner