អភិបាលខេត្តស្ទឹងត្រែង ប្រគល់ប័ណ្ណសរសើរ និងថវិការ ដល់រដ្ឋបាលសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្ឣ ក្នុងការឣនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងស្រុកសៀមបូក
រដ្ឋបាលខេត្តស្ទឹងត្រែង កាលពីរសៀមថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ បានរៀបចំពិធីប្រគល់ ប័ណ្ណសរសើរ និងថវិការមួយចំនួនដល់រដ្ឋបាលសង្កាត់ និងបុស្តិ៍នគបាលរដ្ឋបាល ដែលមានស្នាដៃល្អ ក្នុងការឣនុវត្តគោលនយោបាយ”ភូមិ ឃុំ មានសុវត្ថិភាព” ក្នុងស្រុកសៀមបូក ដែលមានស្នាដៃក្នុងល្អក្នុងឆ្នាំ២០២០កន្លងទៅ ក្រោមឣធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ។
ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ ជំរុញដ៏កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ឲ្យដូចភ្លៀងរលឹម ពង្រឹងការអនុវត្តយន្តការថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺគោលនយោបាយលេខ ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្តីពីគោលនយោបាយ ”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងមូលដ្ឋាន តាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងដោះស្រាយការលំបាក់របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ តាមគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើរដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ ត្រូវបន្តរផ្សព្វផ្សាយ អនុវត្តអោយបានហ្មត់ចត់ចំពោះគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាលព្រមទាំងគ្រប់គ្រងសភាពការណ៏ អំពី ជំងឺកូវីដ១៩ ក្នុងមូលដ្ឋានអោយបានគត់ហ្មត់បំផុត ក្នុងនោះគ្រប់គ្រងឲ្យបាននូវដំណើរចេញ ចូល របស់ប្រជាពលរដ្ឋ ពិនិត្យស្ថានភាពសុខភាព ជាពិសេសវិធានការ ៣ការពារ និង៣កុំ របស់សម្តេចផងដែរ៕ដោយ៖ម៉ា វិន







