មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវអាវុធហត្ថខណ្ឌបឹងកេងកងចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធ ករណីគាស់ទូលួចសម្ភារៈ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចខាងក្រោយមន្ទីពេទ្យរុស្សុី តាមបណ្ដោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេលឺសម្លែងស្រែកថាចោរៗ  ស្របពេលនោះក៏មានកម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ជាច្រេីននាក់កំពុងជិះម៉ូតូល្បាត ក៏ធ្វេីការដេញ និងចាប់បាន២នាក់ភ្លាមៗ។

បន្ទាប់មកក៏មានបុរសម្នាក់ ស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា មកហេីយអះអាងថា  ជនសង្ស័យដែលត្រូវឃាត់ខ្លួនគឺ បានធ្វេីសកម្មភាពលួចគាស់ទូ បំណងលួចសម្ភារៈ លក់ភេជ្ជៈរបស់គាត់  ហេីយជនសង្ស័យខាងលេីមានបក្ខពួក៤នាក់ ដោយជិះរុឺម៉កមកជាមួយគ្នាដេីម្បីធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតែម្ដង។ ជនរងគ្រោះក៏បានបន្ថែមថា ករណីនេះមិនមែនកេីតឡេីងម្ដងនោះទេ គឺកេីតឡេីងម្ដងទៅពីរដង មកហេីយ។

ក្រោយកេីតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង  និងបញ្ជូនជនសង្ស័យខាងលេីទៅសាកសួរ បន្ថែម ដេីម្បីស្រាវជ្រាវបន្តរកបក្ខពួកយកមកចាត់ការតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner