ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលទៅបុករុឺម៉កដឹកបន្លែពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកនិងរុឺម៉កដឹកបន្លែពេញទំហឹង បណ្ដាលឲ្យភាគីខាងរុឺម៉ក រងរបួសធ្ងន់ស្រាលពីរនាក់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ កាលពីវេលាម៉ោង ១២:០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីអ្នកដែលឃេីញហេតុការណ៍ បានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-3739 ធ្វេីដំណេីរយ៉ាងលឿន ទិសដៅពីកេីតទៅលិច ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់នឹងចំណុច ច្រមុះជ្រូកស្ទឹងមានជ័យ ក៏ជ្រុលចង្កូតទៅបុក និងរុឺម៉កដឹកបន្លែមួយគ្រឿង ពាក់ស្លាកលេខ 1G-0824 ធ្វេីដំណេីរពីលិចទៅកេីត ពេញទំហឹង បណ្ដាលឲ្យភាគីខាងរុឺម៉កដឹកបន្លែ រងរបួសធ្ងន់ស្រាល់២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមៗ។
ក្រោយកេីតហេតុ សម្ថកិចមូលដ្ឋានបានចុះទៅដល់ ក៏បានសួរនាំរឿងហេតុចុះឡេីង ស្រាប់តែយុវជនខាងលេីជេប្រមាទមកលេីសមត្ថកិច្ចនិងអ្នកសារព័ត៌មាន និងឌឺដងកាន់តែខ្លាំងឡេីងៗ ទេីបសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយុវជនខាងលេីទៅកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ ដេីម្បីចាត់ការតែម្ដង។ ចំណែកម៉ូតូ និងរុឺម៉កសណ្ដោង ត្រូវបានសមត្ថកិច្ចទាក់ទងទៅខាងជំនាញចរណ៍ ឲ្យចុះមកវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំដោះស្រាយតាមច្បាប់ ៕ ធ.ដ
ដោយ៖ ជីម ភារ៉ា