អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២១លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៨ម៉ឺននាក់ និងជាសះស្បើយ៩៧លាន៧៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២១លាន២៧ម៉ឺន៣ពាន់៤៧២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៨ម៉ឺន២ពាន់២១២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៧លាន៧៨ម៉ឺន៧ពាន់៥១៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន២៣ម៉ឺន១ពាន់៥៥០នាក់ ស្លាប់ចំនួន៥៤ម៉ឺន៩ពាន់៣៦៧នាក់ និងជាសះស្បើយចំនួន២២លាន៣៤ម៉ឺន៣៨៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ១១លាន៦០ម៉ឺន៩ពាន់៦០១នាក់ ស្លាប់២៨ម៉ឺន២ពាន់៤០០នាក់ និងជាសះស្បើយ១០លាន២០ម៉ឺន៤ពាន់៥៤១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤៣ម៉ឺន៨ពាន់៤៦៤នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់៧៩នាក់ និងជាសះស្បើយ១១លាន៤ម៉ឺន៣ពាន់៣៧៧នាក់ ៕ ប្រភព៖ worldometers

