អង់គ្លេសរកឃើញ២ករណីនៃជំងឺ Covid-19 បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលមានដើមកំណើតនៅប្រទេសហ្វីលីពីន
អង់គ្លេស៖ អង់គ្លេសបានរកឃើញ២ករណីនៃវីរុស Covid-19 បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ខណៈបច្ចុប្បន្ន គេមិនទាន់ដឹងថាតើករណីទាំងនេះ ត្រូវបានគេរកឃើញនៅឯណាក្នុងប្រទេសនេះ ឬថាតើវីរុសនេះឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនមុនៗផ្សេងទៀតដែរឬអត់ ។
ប្រភពបានអោយដឹងថា ករណីមួយក្នុងចំណោមករណីទាំងពីរ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើរអន្តរជាតិ ។ ចំណែកករណីមួយទៀត គឺមិនមែនជាករណីនាំចូលទេ ដែលនេះជាហេតុជំរុញអោយមានក្តីព្រួយបារម្ភអំពីការចម្លងក្នុងសហគមន៍ ។ មកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់ហ៊ាននិយាយទេ ថាតើផលប៉ះពាល់នៃវីរុសបំប្លែងខ្លួនថ្មីនេះខ្លាំងប៉ុណ្ណោះនោះ ។
សេវាសុខភាពសាធារណៈអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វីរុសបំប្លែងខ្លួននេះ រួមបញ្ចូលទាំងកំឡាយគួរឲ្យកត់សម្គាល់មួយចំនួនផងដែររួមមាន E484K និង N501Y ដែលត្រូវបានគេរកឃើញនៅក្នុងវីរុសគួរឲ្យព្រួយបារម្ភផ្សេងទៀត ។ សេវាសុខភាពសាធារណៈអង់គ្លេសបានរកឃើញពីរករណី នៃវីរុសនេះនៅអង់គ្លេស ។ ករណីមួយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរអន្តរជាតិ ហើយមួយទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕ ប្រភព៖ Mirror


