មន្រ្តីយោធាជាន់ខ្ពស់អាមេរិកនិយាយថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលទើបបង្កើតឡើងថ្មីក្នុងពេលអនាគតដ៏ខ្លីខាងមុខ
អាមេរិក៖ ប្រធានមេបញ្ជាការភាគខាងជើងរបស់យោធាអាមេរិក នៅថ្ងៃអង្គារនេះនិយាយថា កូរ៉េខាងជើងអាចនឹងចាប់ផ្តើមធ្វើតេស្តការហោះហើរ ចំពោះការរចនាកាន់តែប្រសើរឡើងនូវមីស៊ីលផ្លោងឆ្លងទ្វីបអន្តរកូរ៉េរបស់ខ្លួននាពេលអនាគតដ៏ខ្លីខាងមុខ ដែលសកម្មភាពនេះនឹងបង្កើនភាពតានតឹងបន្ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ។
លោកឧត្តមសេនីយ៍ វ៉ាន់ហើគ បានប្រាប់គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភាថា គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ធំជាងមុន និងអាចសន្មត់ថា មានសមត្ថភាពខ្លាំងក្លាបន្ថែមទៀតរបស់ទីក្រុងព្យុងយ៉ាង បានបង្កើនការគំរាមកំហែងដល់សន្តិសុខសហរដ្ឋអាមេរិក ។ ទោះយ៉ាងណា លោកបានបង្ហាញនូវទំនុកចិត្តលើប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកផងដែរ ។
ការព្រមានខាងលើនេះរបស់លោកឧត្តមសេនីយ៍កងទ័ពអាកាស ក្លេន វ៉ាន់ហើគ (Glen VanHerck) ត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងបានបញ្ចេញមីស៊ីលបាលីស្ទីគ (មីស៊ីលបំបាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) បាញ់ចេញពីនាវាមុជទឹកដ៏ថ្មីសន្លាងមួយ កំឡុងពិធីព្យុហយាត្រាយោធាក្នុងទីក្រុងព្យុងយ៉ាង ខណៈមិនមានការស៊ើបការណ៍ជាក់លាក់ណាមួយ បង្ហាញពីកាលកំណត់នៃការធ្វើតេស្តបាញ់បង្ហោះវានោះទេ ៕ ប្រភព៖ Reuters


