ប្រធានាធិបតី​ប្រទេស​តង់​ហ្សា​នី​បាន​ស្លាប់​ហើយ​ ​ក្នុង​វ័យ​៦​១​ឆ្នាំ​

ប្រធានាធិបតី​ប្រទេស​តង់​ហ្សា​នី​លោក​ Jo​h​n ​Ma​g​u​f​u​l​i​ ​បាន​ទទួលមរណៈភាព​ ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ ​នៅ​ ​D​ar​ ​e​s S​a​l​a​am​ ​នេះ​បើ​តាម​អនុ​ប្រធានាធិបតី​ប្រកាស​តាម​ទូរទស្សន៍​ ​កាលពី​ថ្ងៃពុធ​ ​ទី​១​៧​ ​មីនា​ ​២​០​២​១​ម្សិលមិញ​។​ ​លោក​ប្រធានាធិបតីបាន​ស្លាប់​ក្នុង​វ័យ​៦​១​ឆ្នាំ​ ​ជា​ការ​ស្លាប់​ ​ក្រោយ​ការ​បាត់ខ្លួន​ ​ប៉ុន្មាន​ស​ប្តាហ៍​។​

​លោកស្រី​អនុ​ប្រធានាធិបតី​ ​Sam​i​a​ Su​l​u​h​u ​Has​s​an​ ​បាន​ប្រកាស​ថា​ ​«​ប្រធានាធិបតី​បាន​ស្លាប់​ដោយសារ​ជំងឺបេះដូង​ ​ដែល​​​លោក​បាន​ព្យាយាម​ទទួលការ​ព្យាបាលជំងឺនេះ ​ជាង​១​០​ឆ្នាំ​មក​ហើយ​»​។ ​លោកស្រី​បន្ថែម​ទៀត​ថា​ ​លោក​ប្រធានាធិបតី​ត្រូវ​បាន​ព្យាបាល​ជំងឺ​ ​នៅ​មន្ទីរពេទ្យ​ ​Mzena តាំងពី​ថ្ងៃអាទិត្យ​ ​ហើយ​បាន​ប្រកាស​កាន់ទុក្ខ​ ​ទូទាំង​ប្រទេស ​១​៤​ថ្ងៃ​។​

​លោកស្រី​ Has​s​an ពេលនេះ​បាន​ក្លាយ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ ​ខណៈ​ដែល​ការ​ស្បថ​ចូលកាន់​តំណែង​មិនទាន់​ដឹង​ថ្ងៃ​ណា​ប្រាកដ​ទេ​ ​ប៉ុន្តែ​លោកស្រី​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​ ​សម្រាប់​ប្រទេស​តង់​ហ្សា​នី​៕

​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner