រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានជួបសន្ទនាជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការ OIF

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី ១៦ មីនា រដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន បានជួបសន្ទនាជាមួយលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការ OIF។

ក្នុងជំនួបនេះ ឯកឧត្តមបានលើកឡើងថា វ៉ាក់សាំងជាដំណោះស្រាយតែមួយគត់សំរាប់ការវិលត្រលប់ទៅរកសភាពធម្មាតាឡើងវិញ ហើយបានប្រកាសថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវ Mushikiwabo បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព និង បញ្ជាក់ពីគោលបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីតស៊ូមតិក្នុងការទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌។

ប្រភព៖ ការបរទេស

ads banner