អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២១លាន៨១ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៦៩ម៉ឺននាក់ និងជាសះស្បើយ៩៨លាន២០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២១លាន៨១ម៉ឺន៣ពាន់១៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៦៩ម៉ឺន២ពាន់៦២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩៨លាន២០ម៉ឺន៤ពាន់៨៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន២៩ម៉ឺន៤ពាន់៧៩៨នាក់ ស្លាប់ចំនួន៥៥ម៉ឺន៦៤៩នាក់ និងជាសះស្បើយចំនួន២២លាន៤៤ម៉ឺន៧ពាន់២៧៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១១លាន៧០ម៉ឺន៤៣១នាក់ ស្លាប់២៨ម៉ឺន៥ពាន់១៣៦នាក់ និងជាសះស្បើយ១០លាន២៨ម៉ឺន៧ពាន់៥៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៤៧ម៉ឺន៤ពាន់៣០២នាក់ ស្លាប់ចំនួន១៥ម៉ឺន៩ពាន់២៥០នាក់ និងជាសះស្បើយ១១លាន៦ម៉ឺន១ពាន់១៧០នាក់ ៕ ប្រភព៖ worldometers

