​ចិន​ប្រកាស​ប្រឆាំង​ជំទាស់​នឹង​សេចក្តីថ្លែង​ការណ៍​រួម​របស់​សហរដ្ឋអាមេរិក​ ​និង​ជប៉ុន​ ​ដែល​សម្តែង​ការ​ព្រួយបារម្ភ​អំពី​អាកប្បកិរិយា​របស់​ចិន

​ចិន​៖​ ​ចិន​នៅ​ថ្ងៃពុធ​នេះ​បាន​ជំទាស់​តវ៉ា​សហរដ្ឋអាមេរិក​ ​និង​ជប៉ុន​ជា​ខ្លាំង​ ​ដោយ​ ​សារ​តែ​សេចក្តីថ្លែង​ការណ៍​របស់​ប្រមុខ​ការទូត​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ទាំងពីរ​ ​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ចំពោះ​អាកប្បកិរិយា​របស់​ចិន​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទីក្រុង​ហុងកុង​, ​ជនជាតិ​អ៊ុយ​ហ្គួ​រ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​ ​និង​ ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ​។​

សេចក្តីថ្លែង​ការណ៍​រួម​មួយ​ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ ​និង​សម​ភាគី​អាមេរិក​ ​ព្រមទាំង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ថា​ ​ពួកគេ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ដំណើរ​វិវត្តន៍​សភាពការណ៍​ដ៏​រំខាន​ថ្មីៗ​នៅ​ក្នុង​តំបន់​ ​ដូចជា​ច្បាប់​ស្តីពី​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​ ​។​ ​ហើយ​បាន​ចោទប្រកាន់​ចិន​ថា​ ​រំលោភ​សណ្តាប់ធ្នាប់​អន្តរជាតិ​ ​ជាមួយនឹង​ការ​អះអាង​ដែនសមុទ្រ​ធំធេង​ ​និង​សកម្មភាព​ក្នុង​សមុទ្រ​ ​ហើយ​សេចក្តីថ្លែង​ការណ៍​នេះ​ ​ក៏​បានការ​ពារ​សិទ្ធិ​របស់​ជប៉ុន​ ​ក្នុង​ការ​គ្រប់គ្រង​កោះ​គ្មាន​មនុស្ស​រស់នៅ​ “​សេន​កា​គុ” ​ដែល​ចិន​អះអាង​ថា​ ​ជា​របស់​ខ្លួន​ ​និង​ហៅ​វា​ថា​ ​កោះ​ “​ដាវ​យុ” ​ក៏ដូចជា​អំពាវនាវ​អោយ​មាន​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​។​

ជា​ការ​ឆ្លើយតប​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​ ​ចាវ​ ​លី​ជៀន​ ​និយាយ​ថា​ ​សេចក្តីថ្លែង​ការណ៍​អាមេរិក​-​ជប៉ុន​បាន​វាយប្រហារ​បែប​ព្យាបាទ​លើ​គោល​នយោបាយ​ការបរទេស​ចិន​, ​ជ្រៀតជ្រែក​យ៉ាង​ធ្ងន់ធ្ងរ​កិច្ចការ​ផ្ទៃក្នុង​ចិន​ ​និង​ព្យាយាម​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ផលប្រយោជន៍​ចិន​ ​ហើយ​ថា​ ​ចិន​មិន​សប្បាយចិត្ត​ជា​ខ្លាំង​នឹង​សេចក្តីថ្លែង​ការណ៍​នេះ​ ​និង​សូម​ប្រឆាំង​ជំទាស់​យ៉ាង​មុតមាំ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner