កូរ៉េខាងជើងនៅតែមិនអើពើចំពោះសំណើសុំធ្វើកិច្ចចរចារបស់សហរដ្ឋអាមេរិក
កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួននឹងច្រានចោល សំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការធ្វើកិច្ចចរចាគ្នា ខណៈណាទីក្រុងវ៉ាស៊ីនតោនដកចេញនូវគោលនយោបាយអរិភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងព្យុងយ៉ាងជាមុនសិន ខណៈអះអាងបែបនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាមេរិកនិយាយថា ខ្លួនបានទៅដល់កូរ៉េខាងជើងតាមរយៈបណ្តាញផ្សេងៗ ។
សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសដំបូងរបស់កូរ៉េខាងជើងលោកស្រី ឆូ សុន ហួយ (Choe Son Hui) បានកើតមានឡើងប៉ុន្មានម៉ោងក្រោយប្រមុខការទូតកំពូលអាមេរិក និងរដ្ឋមន្រ្តីការពារជាតិអាមេរិក និងសមភាគីកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នានៅក្នុងរដ្ឋធានីសេអ៊ូល សម្រាប់កិច្ចប្រជុំលើកដំបូងរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមកនេះ ដើម្បីពិគ្រោះយោបល់គ្នាពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
លោកស្រី ឆូ សុន ហួយ បាននិយាយដូច្នេះថា យើងបានប្រកាសជំហររបស់យើងរួចរាល់ហើយថា កូរ៉េខាងជើងមិនអាចធ្វើទំនាក់ទំនង និងការសន្ទនាណាមួយបានទេ លើកលែងតែសហរដ្ឋអាមេរិករំកិលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង ។ ដូច្នេះយើងនឹងមិនយកចិត្តទុកដាក់ចំពោះការប៉ុនប៉ងរបស់អាមេរិកនាពេលអនាគតនោះទេ ៕ ប្រភព៖ AP


