៨ក្រុមចុងក្រោយ UEFA Champions League បានរកឃើញអស់ហើយបន្ទាប់ពី Bayern Munich និង Chelsea ជាក្រុមចុងក្រោយ

ការប្រកួតពានរង្វាន់ UEFA Champions League បានរកឃើញ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីធ្វើការប្រកួតជម្រុះចប់កាលពីយប់មិញ ដោយក្រុមការពារតំណែងជើងឯក Bayern Munich បានយកឈ្នះ Lazio ២ទល់១ សរុបទាំង២ជើង ៦ទល់២ ឯក្រុម Chelsea យកឈ្នះ Atletico Madrid ២ទល់០ សរុបទាំង២ជើង ៣ទល់០ ។


៨ក្រុមចុងក្រោយរួមមាន ក្រុម Man City, Bayern Munich , Real Madrid , PSG , Liverpool , Chelsea , Dortmund និង Porto ។ ៨ក្រុមនេះដែរ ក្រុមអ្នកវិភាគសង្កេតឃើញថា មាន៤ក្រុមជាក្រុមខ្លាំង គឺក្រុម Man City , Bayern Munich , Real Madrid និង PSG ។ ចំណែកឯក្រុមទៀតទោះបីធ្វើមិនបានក្នុងលីគកំពូលតែបើរជាលេងល្អ នៅ Champions League គឺក្រុម Liverpool និង Chelsea ។

ក្រៅពីនោះក៏មានក្រុម Porto និង Dortmund ដែលជាក្រុមមិនអាចមើលស្រាលបានដែរ ពីព្រោះអាចឈានដល់វគ្ក៨ក្រុមចុងក្រោយដូចគ្នា ។
សូមបញ្ជាក់ថា ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នឹងធ្វើឡើងនៅយប់ថ្ងៃសុក្រស្អែកនេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner