​ប្រមុខ​ការទូត​អាមេរិក​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​ពិចារណា​លើ​កា​រដាក់​សម្ពាធ​ ​ក៏ដូចជា​ជម្រើស​ការទូត​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាងជើង

​កូរ៉េ​ខាងត្បូង​៖​ ​ទាំង​កា​រដាក់​សម្ពាធ​ ​និង​ជម្រើស​ការទូត​មាន​រួចជាស្រេច​គឺ​ស្ថិតនៅ​លើ​តុ​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាងជើង​ ​នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ន​ខិ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​បាន​ច្រានចោល​កិច្ច​ចរចា​នានា​ ​ខណៈ​ណា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ផ្លាស់ប្តូរ​គោល​នយោបាយ​របស់​ខ្លួន​ជាមុន​សិន​ ​។​

លោក​ ​ប្លី​ន​ខិ​ន​ ​បាន​ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​ស​ន្និសិ​ទ​សារ​ព័ត៌មាន​ជាមួយ​ម​ន្រ្តី​កូរ៉េ​ខាងត្បូង​ក្នុង​ទីក្រុង​ ​សេអ៊ូល​ ​ថា​ ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​បញ្ចប់​ការពិនិត្យ​ឡើងវិញ​របស់​ខ្លួន​ ​នូវ​គោល​នយោបាយ​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខ​ទៀត​នេះ​ ​ក្នុង​ការ​ពិគ្រោះ​យោបល់​យ៉ាង​ដិតដល់​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​។​

លោក​បន្ថែម​ថា​ ​ទាំង​សម្ពាធ​ ​និង​ជ​ម្រើ​ង​ការទូត​បាន​និង​កំពុង​ស្ថិត​ក្រោម​ការពិចារណា​ ​ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​លម្អិត​ ​នៅ​ពេល​ត្រូវ​គេ​សួរ​ថា​តើ​សហរដ្ឋអាមេរិក​នឹង​យក​វិធី​អ្វី​ ​បន្ទាប់ពី​ការពិនិត្យ​ឡើងវិញ​ ​។​ ​សូម​បញ្ជាក់​ថា​ ​លោក​ ​ប្លី​ន​ខិ​ន​ ​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើកដំបូង​របស់​លោក​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ក្នុង​មុខតំណែង​ជា​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​និង​ ​អម​ដំណើរ​ដោយ​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ល្ល​យ​ ​អូ​ស្ទី​ន​ ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner