អភិបាលលរាជធានីអញ្ជើញចុះពិនិត្យមើលការជួសជុលថែទាំស្តូបព្រះបរមរតនះកោដនៅខាងកើតវិមានឯករាជ្យ

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៨មិនានេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលម្អរស្តូបព្រះបរមរតនះកោដ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យក្នុងខណ្ឌចំកាមនដែលកំពុងតែដំណើរការជួស ជុលកែលម្អរដែលរហូតមកដល់ពេលនេះបានប្រមាណ៩៥ភាគរយហើយនឹងគ្រោងឲ្យិ រួចរាល់នៅចុងខែមិនានេះ។

ក្នុងឱកាសចុះពិនិត្យនោះឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជួសជុលនិង ថែទាំស្តូបព្រះបរមរតនះកោដនេះឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិ វេណនោះផងដែរ។ឯឧអភិបាលបានថ្លែងថា នេះជាទីដ្ឋានដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលនិងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្វ ពិធីថ្វាយកុសលឧិទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន័ព្រៈករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហនុ ព្រះបរមរតនះកោដជារៀងរាល់ឆ្នាំ។

ឯឧអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមានការជួសជុលកែលម្អរជាដំណាក់កាលគឺមានជួសជុលដំបូលពិដាន លាបក្បាច់ពណ៏ទឹកមាសផ្នែកខាងលើបរមរូប ជួសជុលជើង ទម្ររថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ រៀបចំប្រពន្ធ័បាញ់ទឹកជាថ្មីឡើងវិញរួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួចដាំជាថ្មីឡើងវិញផងដែរ។

សូមបញ្ជាក់ថា ទីតាំងស្តូបព្របរមរតនះកោដ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយ៏ដ្ឋានដ៏ស្រស់បំព្រងប្រកបដោយខ្យល់អាកាសបរិសុទ្ធនឹងពេញនិយមសំរាប់ភ្ញៀវទេសចរណ៏ទៅលំហែរកំសាន្ត និងជាទីពេញនិយមសំរាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខភាពផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner