ផលិតផល HIPs, បារីអេឡិចត្រូនិក និងHTPs-Heated Tobacco Product ជាផលិតផលថ្នាំជក់ថ្មី
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ផលិតផល HIPs, បារីអេឡិចត្រូនិក និងHTPs-Heated Tobacco Product ជាផលិតផលថ្នាំជក់ថ្មី ដែលត្រូវបានគេផលិតឡើង ដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេស ទាក់ទាញឲ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ
ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដូចខាងក្រោម ៖
១.បញ្ឈប់ការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផលHTPsក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត និងរឹបអូសយកផលិតផលទាំងនោះមករក្សាទុក។
២.បញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល HTPsតាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ។
៣.គ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើរបាយការណ៍ពីលទ្ធផលនៃការអនុវត្តខ្លឹមសារសេចក្តីណែនាំនេះ មកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធ្វើការបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។






