ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានចែកអំណោយជាសម្ភារៈមួយចំនួន ដល់៨០៤គ្រួសារ នៅខណ្ឌចំការមនដែលរងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group) (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ហើយលោកប្រធាន- អ្នកឧកញ៉ា ចេន ហ្ស៊ី បានឆ្លើយតបនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយប្រកាសផែនការបរិច្ចាគថវិកាចំនួន ៣ លានដុល្លារអាមេរិកចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជំនួយនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣ លានដុល្លារអាមេរិកដែលបានបរិច្ចាគដោយអ្នកឧកញ៉ា ចេន ហ្ស៊ី កាលពីខែធ្នូក្នុងឆ្នាំកន្លងទៅ ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លើសពីនេះទៅទៀត ដោយដើរតាមគន្លងរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងលោកប្រធាន ចេន ហ្ស៊ី ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាសមាជិកមួយរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឧបត្ថម្ភស្បៀងអាហារចាំបាច់មានដូចជាអង្ករសរុប ១៦.០៨០គីឡូក្រាម មីចំនួន ៨០៤កេស ទឹកត្រី ៨០៤យួរ(សរុប ៤.៨២៤ ដប) និងទឹកស៊ីអ៊ីវ ៨០៤យួរ(សរុប ៤.៨២៤ ដប) ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៨០៤គ្រួសារ រួមជាមួយទឹកបរិសុទ្ធ ៥០០កេស និងភេសជ្ជៈចំនួន ២០០កេសសម្រាប់កម្លាំងនគរបាលចំនួន ២៣៤រូប ដែលកំពុងបំពេញការងារដោយមិនគិតពីការនឿយហត់នៅក្នុងខណ្ឌចំការមន។
ការឧបត្ថម្ភនេះគ្រាន់តែជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានរៀបចំឡើងប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តជួយដល់ប្រជាជនកម្ពុជាដោយការចែកអំណោយសម្ភារចាំបាច់ជូនដល់ប្រជាជន ទន្ទឹមនឹងការអនុវត្តសកម្មភាពសប្បុរសធម៌នៅក្នុងសហគមន៍សំខាន់ៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការជាមួយដៃគូដែលមានទំនួលខុសត្រូវ សង្គម ក្នុងគោលបំណងចូលរួមលើកម្ពស់សហគមន៍មូលដ្ឋាន៕

