សម្តេចតេជោ នឹងអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ និងបន្តចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ ដែលកំពុងតែដំណើរការជួសជុលកែលំអរ រហូតមកដល់ពេលនេះបានប្រមាណ៩៥% ហើយនឹងគ្រោងឲ្យបានរួចរាល់នៅចុងខែមីនា ឆ្នាំ២០២១ នេះ។

បន្ទាប់ពីអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ, សម្តេចតេជោ ហ៊ុន សែន នឹងបន្តអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យ នគរទេព ដែលគ្រោងនឹងធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ មានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការរៀបចំមន្ទីរពេទ្យ នគរទេព ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ថ្មីមួយទៀត ជាមួយហេដ្ឋារចនាសម្ព័ន្ធទូទៅ៖ ផ្ទៃដីទំហំ១ហិកតា ៥០អា, ទំហំអគារ ២៥០០០មែត្រការេ កំពស់៥ជាន់, មានប្រព័ន្ធ ទឹក ភ្លើងល្អបំពាក់ប្រព័ន្ធសទ្បា និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិ។

រចនាបថ បចេ្ចកទេស ៖ ជាទីតាំងមន្ទីរពេទ្យមានចំណុះ សរុប៥០០គ្រែ ដោយអាចរៀបចំជាផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតា៤២០គ្រែ, ,មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងរោគស្ត្រី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner